យូនីសេហ្វជំរុញឱ្យឪពុកម្តាយនាំកូនស្រីអាយុ ៩ឆ្នាំទៅចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន
កុមារីពីរនាក់ញញឹមនៅពេលថតរូបនៅសាលារៀនមួយកន្លែង នៅខេត្តសៀមរាប។ (រូបថតដោយ CFC) ភ្នំពេញ — អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យឪពុកម្តាយនាំកូនស្រីអាយុ ៩ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ឬសាលារៀនក្នុងប្រទេសកម្ពុជា។ លោក Raveesha R Mugali អ្នកជំនាញផ្នែកសុខភាពរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ជំងឺមហារីកមាត់ស្បូនជាជំងឺដែលត្រូវបានហៅថា «ឃាតករលាក់មុខ» និងជាជំងឺមហារីកលំដាប់ទី៤…