រដ្ឋអាជ្ញាបារាំងថានាយកប្រតិបត្តិក្រុមហ៊ុន Telegram ត្រូវបានដោះលែងពីការឃុំឃាំង ហើយនឹងបង្ហាញខ្លួនក្នុងតុលាការ
រដ្ឋអាជ្ញាបារាំង បានដោះលែង នាយកប្រតិបត្តិក្រុមហ៊ុន Telegramលោក Pavel Durov ចេញពីការឃុំខ្លួនរបស់ប៉ូលិសក្រោយពីត្រូវបានសាកសួរអស់ពេល៤ថ្ងៃពីបទចោទថាប្រព័ន្ធTelegram ត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោក Durov ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍នៅព្រលានយន្តហោះ Le Bourget ក្រៅក្រុងប៉ារីស។ ការឃាត់ខ្លួននេះជាផ្នែកមួយនៃការសាកសួររបស់តុលាការក្នុងសំណុំរឿងក្តីដែលបានចាប់ផ្ដើមកាលពីខែមុន ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទឧក្រិដ្ឋរំលោភបំពានចំនួន១២។ សេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានសរសេរថា«ចៅក្រមស៊ើបសួរបានបញ្ចប់ការឃុំខ្លួនលោកPavel Durov…