រដ្ឋអាជ្ញាបារាំងថានាយកប្រតិបត្តិក្រុមហ៊ុន Telegram ត្រូវបានដោះលែងពីការឃុំឃាំង ហើយនឹងបង្ហាញខ្លួនក្នុងតុលាការ
រដ្ឋអាជ្ញាបារាំង បានដោះលែង នាយកប្រតិបត្តិក្រុមហ៊ុន Telegramលោក Pavel Durov ចេញពីការឃុំខ្លួនរបស់ប៉ូលិសក្រោយពីត្រូវបានសាកសួរអស់ពេល៤ថ្ងៃពីបទចោទថាប្រព័ន្ធTelegram ត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោក Durov ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍នៅព្រលានយន្តហោះ Le Bourget ក្រៅក្រុងប៉ារីស។ ការឃាត់ខ្លួននេះជាផ្នែកមួយនៃការសាកសួររបស់តុលាការក្នុងសំណុំរឿងក្តីដែលបានចាប់ផ្ដើមកាលពីខែមុន ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទឧក្រិដ្ឋរំលោភបំពានចំនួន១២។ សេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានសរសេរថា«ចៅក្រមស៊ើបសួរបានបញ្ចប់ការឃុំខ្លួនលោកPavel Durov…
រកឯណាបានទៀត ថៅកែហាងពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង បានលើកទឹកចិត្ដទៅដល់បងប្អូនខ្មែរគួរទិញមាសទុកក្នុងពេលដែលមាសឡើងកំពុងថ្លៃ
តាមការបញ្ជាក់នៅលើបណ្ដាញសង្គម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ចិន សំណាង បានលើកឡើងថា លោកតែងសង្កេតឃើញថានៅកម្ពុជា ពេលមាសឡើងថ្លៃអត់មាននាំគ្នាទិញមាសទុកទេ គឺសម្រុកលក់មាសចេញ ចំណែកឯនៅចិន ឥណ្ឌា អ៊ឺរ៉ុប ហុងកុង និងសហរដ្ឋអាមេរិច ពេលដែលមាសឡើងថ្លៃគឺនាំគ្នាទិញមាសទុកតែម្ដង ផ្ទុយពីនៅស្រុកខ្មែរ។ ជាមួយនឹងការលើកឡើងបែបនេះ អ្នកជំនួញក្នុងវិស័យច្នៃម៉ូដ…
ករណីអគ្គិភ័យឆេះនៅជិតផ្សារលូប្រាំ ខូចខាតផ្ទះមួយខ្នង និងសម្ភារៈទាំងស្រុង រួមទាំងរថយន្ដមួយគ្រឿង
ករណីអគ្គិភ័យដែលឆាបឆេះផ្ទះពលរដ្ឋនៅជិតផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងពន្លត់រលត់ជាស្ថាបពរដោយមិនមានការរាលដាលដល់ផ្ទះពលរដ្ឋនៅក្បែរនោះឡើយ។ តែក្នុងករណីនេះបណ្ដាលផ្ទះកើតហេតុ រួមទាំងសម្ភារៈលក់ដូរ និងរថយន្ដមួយគ្រឿងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើបា្រស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ក្នុងនោះមានរថយន្តពន្លត់របស់កងរាជអាវុធហត្ថ រថយន្តរបស់ស្នងការរាជធានី រថយន្តសួន ឧស្សហកម្មកាណាឌីយ៉ា រថយន្តជំនួយស្រាបៀរកម្ពុជា រថយន្តពន្លត់ របស់កងទ័ពពិសេស ៩១១ បានមកដល់ទីតាំងខាងលើ បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។…
ធ្លាក់ឧទ្ធម្ភាគចក្រលើសណ្ឋាគារ បង្កជាអគ្គិភ័យ បង្ខំឲ្យជម្លៀសភ្ញៀវរាប់រយនាក់ នៅអូស្រ្តាលី
ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់លើដំបូងសណ្ឋាគារ DoubleTree by Hilton បណ្តាលឲ្យពីឡុតបាត់បង់ជីវិត និងបង្ខំឲ្យជម្លៀសភ្ញៀវរហូតដល់ទៅ៤០០នាក់ ដោយសារតែភ្លើងឆាបឆេះ។ តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១២ខែសីហា, ហេតុការណ៍នេះកើតឡើងនៅទីក្រុង Cairns ភាគខាងជើងរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី នាវេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ។ ភ្ញៀវ២នាក់ដែលម្នាក់ជាបុរសវ័យ៨០ឆ្នាំនិងម្នាក់ទៀតជាស្រ្តីវ័យ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស ខណៈគេឃើញស្លាបចក្រឧទ្ធម្ភាគចក្រ បាក់ធ្លាក់ចូលក្នុងអាងទឹកសណ្ឋាគារ។ មិនត្រឹមប៉ុណ្ណឹង ផ្លូវជុំវិញសណ្ឋាគារនោះ ក៏ត្រូវបិទផងដែរ ហើយប៉ូលិសបានសម្រេចចិត្តប្រកាសភាពអាសន្ន ដោយសារតែស្ថានការណ៍មិនទាន់ធូរស្រាល។ ស្របពេលជាមួយគ្នានោះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនិយាយថា ខ្លួនកំពុងបញ្ជូនអ្នកស៊ើបអង្កេតទៅកន្លែងកើតហេតុ៕ ប្រភពៈ The Sun
វៀតណាមបង្កើនមុខទំនិញកសិផលទៅចិន ខណៈទំនាក់ទំនងពាណិញ្ជកម្មកើនឡើង
ប្រទេសវៀតណាម បានបង្កើនមុខទំនិញកសិផលចំនួន ៣ មុខបន្ថែមទៀត សម្រាប់ការនាំចេញជាផ្លូវការទៅប្រទេសចិន រួមមាន សាច់ក្រពើ ទុរេនក្លាសេ និងផ្លែដូង ខណៈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២កើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។ ការបង្កើនមុខទំនិញមាននៅក្នុងពិធីសារអនុញ្ញាត ដែលបានចុះហត្ថលេខាដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) និងរដ្ឋបាលទូទៅនៃគយនៃប្រទេសចិន…
អាមេរិក អនុម័តការលក់ឧទ្ធម្ភាគចក្រយោធាតម្លៃ៣,៥ពាន់លានដុល្លារឲ្យកូរ៉េខាងត្បូង
ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ Boeing) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ខែសីហាបានអនុម័តការលក់ឧទ្ធម្ភាគចក្រយោធាក្នុងតម្លៃ ៣,៥ពាន់លានដុល្លារទៅឲ្យកូរ៉េខាងត្បូង។ ការលក់នេះ មានប្រភេទឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦គ្រឿង និងឧបករណ៍ផ្សេងៗបំពាក់លើឧទ្ធម្ភាគចក្ររួមទាំងមីស៊ីលផងដែរ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖…
យូនីសេហ្វជំរុញឱ្យឪពុកម្តាយនាំកូនស្រីអាយុ ៩ឆ្នាំទៅចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន
កុមារីពីរនាក់ញញឹមនៅពេលថតរូបនៅសាលារៀនមួយកន្លែង នៅខេត្តសៀមរាប។ (រូបថតដោយ CFC) ភ្នំពេញ — អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យឪពុកម្តាយនាំកូនស្រីអាយុ ៩ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ឬសាលារៀនក្នុងប្រទេសកម្ពុជា។ លោក Raveesha R Mugali អ្នកជំនាញផ្នែកសុខភាពរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ជំងឺមហារីកមាត់ស្បូនជាជំងឺដែលត្រូវបានហៅថា «ឃាតករលាក់មុខ» និងជាជំងឺមហារីកលំដាប់ទី៤…
រុស្ស៊ីជម្លៀសពួកអ្នកស្រុកកាន់តែច្រើនចេញពីតំបន់ Kursk
រូបឯកសារ៖ ទាហានអ៊ុយក្រែនបើករថក្រោះនៅក្បែរព្រំដែនរុស្ស៊ីកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២៤។ ពួកមន្ត្រីរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសពីការជម្លៀសពលរដ្ឋជាង២ម៉ឺននាក់នៅពេលដែលកងទ័ពអ៊ុយក្រែនបានបន្តជំរុញចូលក្នុងតំបន់ Kursk។ អភិបាលតំបន់ស្តីទីលោក Alexei Smirnov បាននិយាយនៅលើសារតាមតេឡេក្រាមថាប៉ូលិសនិងពួកអាជ្ញាធរផ្សេងទៀតនឹងសម្របសម្រួលគ្នាដើម្បីជម្លៀសពលរដ្ឋនៅក្នុងស្រុកGlushkov ដែលមានព្រំដែនជាមួយអ៊ុយក្រែន។ រុស្ស៊ីបានជម្លៀសពលរដ្ឋជិត២សែននាក់ចាប់តាំងពីអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ខ្លួនកាលពីថ្ងៃទី៦ ខែសីហាមក។ នាយឧត្តមសេនីយ៍មេបញ្ជាការយោធាអ៊ុយក្រែនលោក Oleksandr Syrskyi បាននិយាយថាទាហានរុស្ស៊ីជាង១រយនាក់បានត្រូវចាប់ធ្វើជាឈ្លើយសឹក ហើយលោកប្រធានាធិបតី Volodymyr Zelenskyy…
នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ជាស្រ្តីវ័យក្មេង! មកដឹងប្រវត្តិសិក្សា និង ជំនួញក្នុងដៃរបស់ លោកស្រី Paetongtarn
លោកស្រី Paetongtarn Shinawatra ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីទី៣១ជាផ្លូវការ ក្រោយលោក សេដ្ឋា ថាវីស៊ីន ត្រូវបានរដ្ឋធម្មនុញ្ញថៃដកហូតតំណែង ខណៈលោកស្រីគឺជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងបំផុត។ ជាសមាជិកមកពីគណបក្ស ភឿថៃ លោកស្រី Paethongtarn Shinawatra គឺជាកូនស្រីរបស់អតីតនាយកមន្រ្តីថៃគឺ លោក ថាក់ស៊ីន និងជាក្មួយស្រីរបស់អតីតនាយកមន្រ្តីស្រីទី១ លោកស្រី យីងឡាក់។…
ផ្ទុះមីនតោនស្លាប់អ្នកបើកត្រាក់ទ័រម្នាក់ ដែលធ្វើឱ្យចំនួនជនរងគ្រោះកើនឡើងដល់ ៣៨នាក់
បាត់ដំបងៈ បុរសអាយុ២៣ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបើកត្រាក់ទ័រកិនលើគ្រាប់មីនតោននារសៀលព្រហស្បតិ៍ ទី១៥ខែសីហានេះ ដែលធ្វើឱ្យចំនួនជនរងគ្រោះដោយសារតែយុទ្ធភណ្ឌគ្រឿងផ្ទុះកើនឡើងដល់៣៨នាក់នៅក្នុងឆ្នាំ២០២៤នេះ។ អាជ្ញាធរមីនបញ្ជាក់ថា៖«មានករណីផ្ទុះមីនតោន នៅលើដីស្រែ ក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ វ៉ាត សាវុនបានស្លាប់នៅនឹងកន្លែង ខណៈពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដី»។ ជនរងគ្រោះរស់នៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីផ្ទុះនេះក៏បណ្តាលឱ្យត្រាក់ទ័រខូចខាត ទាំងស្រុងផងដែរ។…