នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ជាស្រ្តីវ័យក្មេង! មកដឹងប្រវត្តិសិក្សា និង ជំនួញក្នុងដៃ​របស់ លោកស្រី Paetongtarn

លោកស្រី Paetongtarn Shinawatra ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីទី៣១ជាផ្លូវការ ក្រោយលោក សេដ្ឋា ថាវីស៊ីន ត្រូវបានរដ្ឋធម្មនុញ្ញថៃដកហូតតំណែង ខណៈលោកស្រីគឺជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងបំផុត។

ជាសមាជិកមកពីគណបក្ស ភឿថៃ លោកស្រី Paethongtarn Shinawatra គឺជាកូនស្រីរបស់អតីតនាយកមន្រ្តីថៃគឺ លោក ថាក់ស៊ីន និងជាក្មួយស្រីរបស់អតីតនាយកមន្រ្តីស្រីទី១ លោកស្រី យីងឡាក់។

មិនត្រឹមតែជាអ្នកនយោបាយវ័យក្មេងនោះទេ​ កូនស្រីពៅវ័យ៣៧ឆ្នាំ របស់លោកថាក់ស៊ីនរូបនេះ ​កំពុងកាន់កាប់ជំនួញក្នុងដៃ ហើយក៏ជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ SC Asset Corporation ដែលរកស៊ីនៅលើវិស័យអចលទ្រព្យឈានមុខមួយក្នុងប្រទេសថៃ និងក្រុមហ៊ុនចម្រុះវិស័យក្នុងប្រទេស ដូចជា Thaicom និងជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងទៀតផងដែរ រួមមាន Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails  ។ល។

ក្នុងចំណោមបងប្អូន៣នាក់ លោកស្រីគឺជាកូនស្រីពៅតែម្នាក់​ ដែលបានប្រឡូកចូលនយោបាយដូចឪពុកនិងម្តាយមីងដែរ។ លោកស្រីបានទទួលការសិក្សាថ្នាក់វិទ្យាសាស្រ្តនយោបាយពីសកលវិទ្យាល័យជូឡាឡុងកនក្នុងឆ្នាំ២០០៨ និងបានទៅរៀនបន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេសលើជំនាញគ្រប់គ្រងនិងបដិសណ្ឋារកិច្ចពីសាកលវិទ្យាល័យ Surrey។

កាលពីឆ្នាំ២០១៩ លោកស្រីបានរៀបការជាមួយនិងលោក Pitaka suksawat ដោយមានកូនប្រុសស្រីចំនួន២នាក់។ ចំពោះ​ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៤.៣ពាន់លានដុល្លារ បើយោងតាមប្រភពសារព័ត៌មាន Thai PBS World ដែលចុះផ្សាយកាលពីឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *