រុស្ស៊ី​ជម្លៀស​ពួក​អ្នកស្រុក​កាន់តែ​ច្រើន​ចេញពី​តំបន់ Kursk

រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បើក​រថក្រោះ​នៅ​ក្បែរ​ព្រំដែន​រុស្ស៊ី​កាលពីថ្ងៃទី​១៤ សីហា ឆ្នាំ២០២៤។

ពួក​មន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ពី​ការជម្លៀស​ពលរដ្ឋ​ជាង២ម៉ឺន​នាក់​នៅពេល​ដែល​កងទ័ព​អ៊ុយក្រែន​បាន​បន្ត​ជំរុញ​ចូល​ក្នុង​តំបន់ Kursk។

អភិបាល​តំបន់​ស្តីទី​លោក Alexei Smirnov បាន​និយាយ​នៅ​លើ​សារ​តាម​តេឡេក្រាម​ថាប៉ូលិស​និង​ពួកអាជ្ញាធរ​ផ្សេង​ទៀត​នឹង​សម្រប​សម្រួល​គ្នា​ដើម្បី​ជម្លៀសពលរដ្ឋ​នៅ​ក្នុង​ស្រុកGlushkov ដែល​មាន​ព្រំដែន​ជាមួយ​អ៊ុយក្រែន។

រុស្ស៊ី​បាន​ជម្លៀស​ពលរដ្ឋ​ជិត២សែន​នាក់​ចាប់តាំងពី​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី៦ ខែ​សីហា​មក។

នាយ​ឧត្តម​សេនីយ៍​មេបញ្ជាការ​យោធា​អ៊ុយក្រែន​លោក Oleksandr Syrskyi បាន​និយាយ​ថា​ទាហាន​រុស្ស៊ី​ជាង១រយ​នាក់​បាន​ត្រូវ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក​ ហើយ​លោក​ប្រធានាធិបតី ​Volodymyr Zelenskyy បាន​និយាយ​ថា​ពួក​ឈ្លើយសឹកទាំង​នោះ​នៅទីបំផុត​នឹង​ត្រូវ​ដោះដូរ​ជាមួយ​ពួក​ឈ្លើយសឹកអ៊ុយក្រែន។

លោក Zelenskyyបាន​និយាយ​នៅ​ក្នុង​សារ​នៅ​ពេល​យប់​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា​«ការរុល​ទៅមុខ​របស់​យើង​នៅ​ក្នុង​តំបន់ Kursk កំពុង​ដំណើរការ​ល្អ​នៅ​ថ្ងៃ​នេះ យើង​កំពុង​ឈោង​ទៅដល់​គោលដៅ​យុទ្ធសាស្ត្រ»។

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters

 

Leave a Reply

Your email address will not be published. Required fields are marked *